ឯកឧត្តម អាយ ខន អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធមហាជួង និងសមិទ្ធផលនានា នៅវត្តគិរីតេជោកូនកុក
នាព្រឹកថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អាយ ខន អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធមហាជួង និងសមិទ្ធផលនានា នៅវត្តគិរីតេជោកូនកុក ស្រុកគិរីសាគរ ខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះ សម្តេចពិជ័យសេនា បានថ្លែងថា សមិទ្ធផលទាំងនេះ ត្រូវបានផ្តួចផ្តើមកសាងឡើងដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង និងមានការចូលរួមពីឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី សប្បុរសជនគ្រប់ទិសទី ដែលជាការរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យសាសនា និងវប្បធម៌ ដែលជាមូលដ្ឋាន នៃអត្តសញ្ញាណជាតិយើង។